លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសអនុវត្ត «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨»
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា២.០ ឆ្ពោះទៅឆ្នាំ២០២៨»បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នាមជ្ឈ មណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ។
«ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹង ស.ស.យ. ក. ឱ្យកាន់តែមានភាពរឹងមាំធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»។
ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវ ស.ស. យ.ក.២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោល ការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ននៅក្នុងអង្គពិធីរួមមាន៖ ១-សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ ២-សូមសមាជិក សមាជិកាប្រើប្រាស់ផែនទីបង្ហាញផ្លូវស.ស.យ.ក.២.០ ជាមូលដ្ឋានក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេសនោះ ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឱ្យកាន់ទំនើកស្របទៅ និងសម័យឌីជីថល បច្ចេកវិទ្យា ៣-ជំរុញអនុវត្តតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ (៤) បន្ដផ្សព្វផ្សាយដល់សមាជិក សមាជិកាក្រោមចំណុះខ្លួនឱ្យបានទូលំទូលាយ។
ការអនុវត្តផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា២.០ ឆ្ពោះទៅឆ្នាំ២០២៨» ក្នុងគោលបំណងកសាងចលនាយុវជនគ្រប់ទិសទីក្នុងទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំ នឿ សាសនា និងនិន្នការនយោបាយ ដោយធ្វើការប្រមូលផ្តុំ និងប្រែក្លាយកម្លាំងយុវជនទៅជាសសរស្តម្ភ និងជាឆ្អឆងខ្នងដ៍រឹងមាំសម្រាប់ជាតិមាតុភូមិ និងប្រជាជនក្នុងភាពជាខ្មែរ ចូលរួមពួនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនៅភាពគ្រប់វិស័យ ។
មានចែងក្នុងផែនទីយុទ្ធសាស្រ្ត យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣- ២០២៨ ដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានរឹងមាំធានានិរន្តភាពសកម្ម ភាពការងាររបស់ ស.ស.យ.ក.ឱ្យកាន់តែមានធន់ឆ្លើយតបទៅនឹងបេសកកម្ម និងការវិវត្តន៍ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ។
ការលើកកម្ពស់សម្ថភាព និងពង្រឹងភាព ជាអ្នកដឹកនាំ របស់យុវជនតាមរយៈការ រៀបចំបណ្តុះបណ្តាលថ្នាក់ដឹកនាំគ្រប់កម្រិត និងបន្ថែមវគ្គបណ្តុះបណ្តាលជំនាញ (ឌីជីថល, សហគ្រិនភាព) បង្កើតសកម្មភាពទាក់ទាញយុវជន GenZ
បន្តសកម្មភាពក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសត្រៀមខ្លួនក្នុងការចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាលតាមរយៈសកម្មភាពរបស់ ស.ស.យ.ក ដូចដែលធ្លាប់បានធ្វើកន្លងមក៕
អត្ថបទ៖ វង សុភ័ក្ត្រ