រកឃើញបណ្ដាញឆបោកដ៏ធំក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដែលរៀបចំទីតាំងបន្លំជាការិយាល័យរដ្ឋាភិបាលបរទេស ដើម្បីបោកបញ្ឆោតជនរងគ្រោះ
សុរិន្ទ, ថៃឡង់ដ៍៖ ទីតាំងឆបោកតាមអនឡាញដ៏ធំមួយក្នុងស្រុកកាប់ជឿង (Kap Choeng) ខេត្តសុរិន្ទ ប្រទេសថៃ ត្រូវកងកម្លាំងប្រទេសនេះ ចុះបង្ក្រាប កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ។ ទីតាំងនេះ ត្រូវបានរកឃើញថា ជាមូលដ្ឋានចាត់តាំងដ៏សំខាន់សម្រាប់បណ្ដាញក្រុមអ្នកឆបោកអន្តរជាតិ ។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរកឃើញសម្ភារបច្ចេកទេស និងឯកសារពាក់ព័ន្ធជាច្រើន ដែលក្រុមឧក្រិដ្ឋជនប្រើសម្រាប់ដើរបោកប្រាស់ជនរងគ្រោះតាមប្រទេសផ្សេងៗ តាមរយៈរូបភាពអូសទាញឱ្យវិនិយោគ ក៏ដូចជាការបន្លំខ្លួនធ្វើជាមន្ត្រីរដ្ឋាភិបាលជាដើម ។
ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺក្រុមឆបោកបានរៀបចំតុបតែងបន្ទប់ឱ្យមានសភាពដូចជាការិយាល័យរដ្ឋាភិបាលបរទេស និងធនាគារល្បីៗ ដើម្បីប្រើប្រាស់សម្រាប់ឡាយវីដេអូ ឬសន្ទនាតាមវីដេអូ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឱ្យជឿជាក់ថាពួកគេកំពុងនិយាយជាមួយមន្ត្រីពិតប្រាកដ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ THE STRAITS TIMES | រូបភាព៖ Thai Rath/ THE NATION/ASIA NEWS NETWORK