Update: ករណីសិស្សដួលសន្លប់ជាង២០នាក់នៅខេត្តកំពង់ស្ពឺ បានធូរស្បើយ និងវិលត្រលប់ទៅផ្ទះវិញហើយ
កំពង់ស្ពឺ៖ ករណីសិស្សនៃវិទ្យាល័យ ហ៊ុន សែន រលាំងឈូកដែលបានដួលសន្លប់ ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានធូរស្បើយ និងបានវិលត្រលប់ទៅគេហដ្ឋានរៀងខ្លួនអស់ហើយ។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃម៉ោង ៧:១៣នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹងថា នៅរសៀលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីសិស្សសាលា វិទ្យាល័យហ៊ុន សែន រលាំងឈូកបានដួលសន្លប់ចំនួន១៦នាក់(ស្រី១៥នាក់) ពេលកំពុងរៀន ហើយបានបញ្ជូនភ្លាមៗមកកាន់មន្ទីរពេទ្យបង្អែកដើម្បីសង្គ្រោះបន្ទាន់។ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្នុងការព្យាបាល សិស្សទាំងអស់បានធូរស្បើយវិញហើយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត ហុក គ្រី បានបញ្ជាក់ឱ្យដឹងផងដែរថា
មូលហេតុដែលបណ្ដាលឱ្យសិស្សនៃវិទ្យាល័យ ហ៊ុន សែន រលាំងឈូក មានបញ្ហាសុខភាពដួលសន្លប់បន្តបន្ទាប់នេះគឺបណ្ដាលមកពីបញ្ហាអាកាសធាតុក្តៅ ខ្វះអុកស៊ីសែន និងបញ្ហាផ្លូវអារម្មណ៍ទើបបណ្តាលឱ្យដួលតាមគ្នា។ តែបច្ចុប្បន្នពួកគេបានវិលត្រឡប់ទៅផ្ទះអស់ហើយ៕
អត្ថបទ៖ ប៊ុត សារុន