ពលរដ្ឋអ៊ីរ៉ង់ ធ្វើពិធីបុណ្យសពដ៏សោកសៅជូនដំណើរវិញ្ញាណក្ខន្ធជនរងគ្រោះ១៦៥នាក់ ដែលស្លាប់ក្នុងការវាយប្រហារលើសាលារៀន
អ៊ីរ៉ង់៖ ប្រជាជនរាប់ពាន់នាក់នៅក្នុងតំបន់មីណាប (Minab) កាលពីថ្ងៃអង្គារ បានប្រមូលផ្តុំគ្នាធ្វើពិធីបុណ្យសពដោយភាពសោកសៅ ដើម្បីជូនដំណើរវិញ្ញាណក្ខន្ធនៃជនរងគ្រោះចំនួន ១៦៥ នាក់ រួមទាំងក្មេងស្រីសិស្សសាលាជាច្រើននាក់ ដែលបានស្លាប់នៅក្នុងការវាយប្រហារលើសាលារៀន កាលពីថ្ងៃសៅរ៍ ។
ការវាយប្រហារលើសាលាបឋមសិក្សានេះ បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំង ដោយរដ្ឋាភិបាលអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលថាជាអ្នកបង្កហេតុ ស្របពេលភាគីជម្លោះព្យាយាមទម្លាក់បន្ទុកដាក់គ្នាទៅវិញទៅមក ។
ពិធីបុណ្យសពដ៏សោកសៅនេះ កើតឡើងក្នុងបរិបទនៃភាពតានតឹងយោធាដ៏ធំមិនធ្លាប់មាន ដែលរួមមានការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមីនី (Ayatollah Ali Khamenei) និងការវាយប្រហារតបតគ្នានៅទូទាំងតំបន់ឈូងសមុទ្រ បន្ទាប់ពីការចរចាដើម្បីស្វែងរកសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ បានបរាជ័យ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ [Anadolu/ Agency on Al Jazeera]/ VIORY