សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាចាត់វិធានការបោសសំអាតសេដ្ឋកិច្ចខ្មៅ ដើម្បីសេដ្ឋកិច្ច ស
សម្ដេចបវរធិបតីធី ហ៊ុន ម៉ាណែត បានថ្លែងថា "ការអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ អាចប៉ះពាល់ផ្ទាល់ទៅដល់អ្នកទទួលផលដូចជាការជួលទីតាំងជាដើម ឬហៅថា សេដ្ឋកិច្ចខ្មៅ "។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាចិត្តលុបបំបាត់សេដ្ឋកិច្ចខ្មៅ ដើម្បីសេដ្ឋកិច្ច ស "។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងច្បាប់នេះ ក៏បានកំណត់ និងដាក់ចេញ នូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជន"។ ជាមួយគ្នា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្ដាទេសចរបរទេសគ្រប់ទិសទីអញ្ជើញមកលេងកម្សាន្តនៅប្រទេសកម្ពុជា ខណៈសុខសុវត្ថិភាពកម្ពុជាត្រូវបានយកចិត្តទុកដាក់៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី