គណ:ប្រតិភូកម្ពុជាបន្តបង្ហាញពីអំពេីឈ្លានពានរបស់ថៃមកលេីកម្ពុជាប្រាប់ដល់សហគមន៍អន្តរជាតិ
ហ្សឺណែវ៖ គណ:ប្រតិភូកម្ពុជាបន្តជួបម្តងមួយៗនៃតំណាងប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងនោះ បានជួបជាមួយ អគ្គរដ្ឋទូតឥណ្ឌូនេសុី និងជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៅហ្សឺណែវ គឺ លោក Sidharto Reza Suryodipuro, President of Human Rights Council។
គោលបំណងនៃជំនួបគឺផ្សព្វផ្សាយឲ្យសហគមន៍អន្តរជាតិបានដឹងនូវស្ថានភាពសិទ្ធិមនុស្សទាំងមុនចាប់ផ្តើមបាញ់ប្រហារមកលើកម្ពុជាក្នុងពេលបិទព្រំដែន និងក្រោយសង្រ្គាមទាំងពីរលើករួមទាំងជនភៀសសឹកជិត ៨០ ០០០នាក់ដែលមិនអាចត្រលប់ទៅលំនៅដ្ឋានរបស់ពួកគេវិញបាន។
ក្រៅពីនេះគណ:ប្រតិភូក៏បានបង្ហាញជំហរឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីដោយឈរលើយន្តការដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ៕