ព័ត៌មានជាតិ

ចាប់ខ្លួនជនបរទេស ៧៧នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹង Scam Online

image

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជារបស់ លោក ម៉ាងស៊ីណេត អភិបាលខេត្តអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅខុសច្បាប់ នៅលើទីតាំងបុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនបរទេស​ ៧៧នាក់​ កុំព្យូទ័រ ៧៧គ្រឿង និងទូរសព្ទមួយចំនួនទៀត។ បច្ចុប្បន្នជនបរទេស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធីច្បាប់៕