វៀតណាមជំរុញឱ្យប្រជាជនធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេង
ហាណូយ៖ ក្រសួងពាណិជ្ជកម្មវៀតណាម បានអំពាវនាវឱ្យក្រុមហ៊ុននានា ជំរុញឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះវិញ ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ ខណៈសង្គ្រាមនៅអ៊ីរ៉ង់កំពុងធ្វើឱ្យការផ្គត់ផ្គង់ប្រេងមានភាពរអាក់រអួល និងមានការឡើងថ្លៃខ្លាំង។
រដ្ឋាភិបាលវៀតណាម បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ដោយផ្អែកលើរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
មូលហេតុគឺដោយសារតែប្រទេសនេះ ពឹងផ្អែកខ្លាំងពេកទៅលើការនាំចូលប្រេង និងថាមពលពីតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានផ្ទុះឡើងមក៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Khanh Vu via Reuters