ព័ត៌មានអន្តរជាតិ

នាវាដឹកទំនិញថៃមួយគ្រឿង រងនូវការវាយប្រហារនៅក្បែរច្រកសមុទ្រហ័រមូស

image


ថៃឡង់ដ៍៖ មានការចុះផ្សាយព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អេីលនៅថ្ងៃទី១១​ ខែមីនានេះថា នាវាដឹកទំនិញដែលមានដោតទង់ជាតិថៃមួយគ្រឿង ឈ្មោះ MAYUREE NAREE​ ទទួលរងនូវការវាយប្រហារនៅឯច្រកសមុទ្រហ័រមូស​ ខណៈកំពុងធ្វេីនាវារណ៍ឆ្លងកាត់ទីនោះ។

ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ផ្នែកខាងក្រោយ និងបន្ទប់ម៉ាស៊ីន ហើយថែមទាំងបង្កឱ្យមានភ្លើងឆាបឆេះ ដែលធ្វើឱ្យនាវាមិនអាចបញ្ជាបានទៀតឡើយ។

នៅក្នុងហេតុការណ៍នេះ បណ្ដាលឱ្យបុគ្គលិកនៅលើនាវាទាំងអស់ចំនួន ២៣ នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីនាវាជាបន្ទាន់​ ។

នាវាខាងលេី​ ស្ថិតនៅក្នុងចំណោមនាវា៣គ្រឿង​ ដែលមួយគ្រឿងទៀត​ជានាវាដឹកទំនិញជប៉ុន One Majesty​ ហេីយមួយផ្សេងទៀតជានាវា Star Gwyneth មានទង់ជាតិកោះ Marshall​ ៕

ប្រភព៖​ Reuters/ Khaosod English