សម្តេចប្រធានរដ្ឋសភា៖ កម្ពុជា បន្តពង្រឹងសមត្ថភាពសេដ្ឋកិច្ច ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លើកឡើងថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងច្របូកច្របល់ ហ៊ុមព័ទ្ធដោយសង្គ្រាមដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខ្សែច្រវាក់ផលិតកម្ម ថាមពលឧស្សាហកម្ម កសិកម្ម សន្តិសុខស្បៀង និងទេសចរណ៍ជាដើមនេះ ការពង្រឹងសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ គឺជារឿងសំខាន់។
នេះជាប្រសាសន៍សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
ថ្លែងក្នុងសិក្ខាសាលា និងកាលានុវត្តភាពនៃយុទ្ធសាស្រ្តអភិបាលកិច្ចស្តីពី « ការពង្រឹងភាពធន់ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវនុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា ក្នុងយុគសម័យដ៏ស្មុគស្មាញនេះ សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ ត្រូវតែដើរទន្ទឹមគ្នា និងរួមគ្នាជាធ្លុងមួយ។
សម្តេចរដ្ឋសភាធិការធិបតី បានបន្តថា សង្គ្រាមដែលកំពុងកើតមានឡើងនៅតំបន់មជ្ឈិមបូព៌ា អាចនឹងជះឥទ្ធិពលដល់កម្ពុជាដូចជា ការឡើងថ្លៃប្រេង ការឡើងថ្លៃនៃវត្ថុធាតុដើមនៃវិស័យកសិកម្ម និងឧស្សាហកម្មនៅទីផ្សារអន្តរជាតិ និងការរំខានដល់ការដឹកជញ្ជូនផលិតផលចេញពីកម្ពុជាជាដើម ខណៈកម្ពុជា បាននិងកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានប្រដាប់អាវុធធុនធ្ងន់ ឃោរឃៅ ព្រៃផ្សៃ រំលោភច្បាប់អន្តរជាតិពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចរបស់ជាតិ។
សម្តេចប្រធានរដ្ឋសភា បន្តថា «ឈរលើបរិបទនៃវិបត្តិដ៏គួរឱ្យបារម្ភនេះ កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការពឹង ផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត ព្រោះ ថា គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើងបាន ល្អជាងខ្លួនយើងផ្ទាល់នោះឡើយ។
យើងចាំបាច់ ត្រូវតែកសាងសមត្ថភាពការពារជាតិឱ្យមានភាពរឹងមាំ និងមានភាពធន់ខ្ពស់ ដើម្បីបង្កើនអានុភាពនៃការបង្ការ ការពារ រារាំង ទប់ទល់ និងប្រឆាំងចំពោះចេតនាបង្ខិតបង្ខំ ឬការប៉ុនប៉ង ឈ្លានពានណាមួយពីសំណាក់សត្រូវមកលើមាតុភូមិរបស់យើង។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា៖
កម្ពុជាក៏នឹងបន្តពង្រឹងសមត្ថភាពសេដ្ឋ កិច្ចជាតិ ដើម្បីត្រៀម ខ្លួនសម្រាប់ការផ្លាស់ប្តូរនានានៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ជាពិសេស ការត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country/LDC) នៅក្នុងឆ្នាំ២០២៩។
ផ្អែកលើមូលដ្ឋានសន្តិភាព ស្ថិរភាពនយោ បាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជានឹងបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍបន៍ជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការនប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល និងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចជាមួយតំបន់ និងពិភពលោក ក្នុងគោលបំណងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញឱ្យឃើញថា ក្រសួងបានយកចិត្តទុកដាក់ខ្លាំងលើ ការ ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម តាម រយៈការកែលម្អគោលនយោបាយនិងបទ ប្បញ្ញត្តិពាក់ព័ន្ធ ការពង្រឹងការគ្រប់គ្រងសុវត្ថិភាពឧស្សាហកម្មការលើកនកម្ពស់ ផលិតភាពរោងចក្រ និងការទាក់ ទាញវិនិយោគក្នុងវិស័យកែច្នៃ កសិផល ។ ជាមួយគ្នានេះ ក្រសួងក៏មានគោលដៅជំរុញការអភិវឌ្ឍវិស័យ យានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងបន្តគាំទ្រការអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម (SMEs) និងសិប្បកម្ម ដោយកែលម្អប្រព័ន្ធចុះបញ្ជីអាជីវកម្ម ការពង្រឹងសមត្ថភាពម្ចាស់សហគ្រាស ការលើក កម្ពស់គុណភាពផលិតផល និងការជំ រុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុ វត្តន៍ ដោយក្នុងនោះការបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម និងការពង្រឹងការតភ្ជាប់រវាង សហគ្រាសក្នុងស្រុក និងវិនិយោគបរទេសត្រូវបានកំណត់ជាទិសដៅ ដ៏សំខាន់៕
អត្ថបទ៖ វង សុភ័ក្ត្រ