សម្តេចបវរធិបតី ណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា
អត្ថបទ ៖ ហ៊ន សុភ័ក្រ
---------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុង ស្នាក់នៅប្រកបរបរ និងសិក្សាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ។ការណែនាំនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា "ត្រូវធ្វើទំនាក់ទំនងជាប្រចាំ និងផ្តល់ការ សម្របសម្រួលជាបន្ទាន់ក្នុងករណីចាំបាច់ ដើម្បីរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់"៕