ព័ត៌មានជាតិ

អនុគណៈកម្មការទី៥ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងឯកអគ្គរដ្ឋទូតកាដាណាប្រចាំកម្ពុជា បញ្ជាក់ពីគោលជំហរ ក្នុងការស្វែងរកកិច្ចសហការរៀបចំ និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អមកិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

image

ភ្នំពេញ៖ លោកស្រី គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររដ្ឋបាល និងកិច្ចការទូទៅនៃអនុគណៈកម្មការទី៥ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ ជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា ក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាពការងារនៃការរៀបចំព្រឹត្តិការណ៍អម ហ្រ្វង់កូតិច និងភូមិហ្រ្វង់កូហ្វូន សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ។

កិច្ចពិភាក្សានេះ មានការចូលរួមដោយ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងលោក ជុក ជំនោរ អគ្គនាយកក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារពាក់ព័ន្ធ នៅទីស្ដីការក្រសួងកិច្ចការនារី។

ក្នុងកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានបញ្ជាក់អំពីគោលជំហរ ក្នុងការស្វែងរកកិច្ចសហការក្នុងដំណើរការរៀបចំ និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អមទាំងពីរខាងលើ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី