ព័ត៌មានអន្តរជាតិ

ជើងហោះហើរជាង ១,០០០ ជើងមកកាន់ប្រទេសថៃ ត្រូវបានលុបចោល ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា

image

ថៃឡង់ដ៍៖ វិស័យអាកាសចរណ៍ថៃកំពុងប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ បានបណ្ដាលឱ្យជើងហោះហើរជាង ១,០០០ ជើងត្រូវបានលុបចោល។ ផលប៉ះពាល់នេះបានកើតឡើងខ្លាំងបំផុតនៅព្រលានយន្តហោះសុវណ្ណភូមិ និងភូកេត ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ ព្រោះតែភាពរអាក់រអួលនៃផ្លូវហោះហើរតភ្ជាប់រវាងតំបន់អឺរ៉ុប និងអាស៊ី ។

ក្រៅពីការរាំងស្ទះផ្លូវហោះហើរ កត្តាតម្លៃប្រេងដែលហក់ឡើងខ្ពស់ក៏ជាបញ្ហាប្រឈមធំមួយទៀត ដែលបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ត្រូវដំឡើងថ្លៃសំបុត្រយន្តហោះ។ ស្ថានភាពនេះ បានធ្វើឱ្យកំណើននៃវិស័យអាកាសចរណ៍ថៃក្នុងឆ្នាំ ២០២៦ ត្រូវគេរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៣% ប៉ុណ្ណោះ ដែលជាកម្រិតទាបជាងការព្យាករណ៍ពីមុនឆ្ងាយណាស់ ដោយសារតែអ្នកដំណើរមានការរារែកក្នុងការធ្វើដំណើរ និងថ្លៃដើមប្រតិបត្តិការកើនឡើង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ The Nation Thailand