ព័ត៌មានជាតិ

ផ្ទុះគ្រាប់បែកចង្កោម បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងរបួសម្នាក់ នៅខេត្តបន្ទាយមានជ័យ

image

បន្ទាយមានជ័យ៖ មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ ៤៧ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១១ : ៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរមីន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរមីនអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ។ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរសព្ទ 012 800 473, 011 38 39 37, 097 489 5600, 066 612 613, 063 96 34 99៕