អង្គ ការ WCS និងក្រសួងកសិកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងរយៈពេល ៥ឆ្នាំ ដើម្បីរួមគ្នាការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាម ប្រព័ន្ធព្រែក ស្រែអំបិល និងទន្លេមេគង្គ
ភ្នំពេញ៖ អង្គ ការ WCS និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេល ៥ឆ្នាំ ដោយបន្តការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាម ប្រព័ន្ធព្រែក ស្រែអំបិល និងទន្លេមេគង្គ។
ពិធីចុះ ហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមានលោក សរ ចិត្រា អគ្គលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ ខ្ពង់ ខ្ពស់ របស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ភាពជាដៃគូនេះ នឹងបន្តការពារប្រភេទសត្វមួយចំនួនដែលគួរមាន គុណ តម្លៃ និង សារសំខាន់ ជា សកល ដែល រួមមាន សត្វ អណ្តើក ហ្លួង ក្រពើ ភ្នំ កន្ធាយ ក្បាល កង្កែប និងត្រី បបែល យក្ស ទឹក សាប ។
គោល បំណង មួយ ក្នុង ចំណោម គោល បំណង សំខាន់ៗ នៃគម្រោងនេះ គឺដើម្បីបង្កើនការយល់ដឹងនៅ តាម សហគមន៍មូលដ្ឋាន ជាពិសេសសហគមន៍នេសាទ និងអ្នកពាក់ព័ន្ធពាក់ព័ន្ធនានា អំពីសារ សំខាន់នៃការការពារប្រភេទសត្វ ទាំងនេះ ដែលរងការគំរាមកំហែងដោយការនេសាទ ខុសច្បាប់ ការជួញដូរ និងការបាត់បង់ទី ជម្រកធម្មជាតិ ។
លោក អាលីសស្ទែរ ម៉ូលដ៍ នាយកប្រចាំប្រទេសនៃអង្គការ WCS កម្ពុជា បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះលោក ឌិត ទីណា និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ សម្រាប់ការបន្តកិច្ចសហការដ៏សំខាន់នេះ។
ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងរបស់យើងប៉ុណ្ណោះទេ ថែមទាំងពង្រឹងចក្ខុវិស័យរួមសម្រាប់ផលប៉ះពាល់អភិរក្សកាន់តែច្រើននៅក្នុងឆ្នាំខាងមុខផងដែរ។ លោក បានមានប្រសាសន៍ថា “យើង ប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារជីវៈចម្រុះនិង ធន ធាន ជល ផល ដ៏សម្បូរបែបរបស់កម្ពុជា ខណៈពេលដែលគាំទ្រដល់ការ លើក កម្ពស់ ជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់សហគមន៍នេសាទនៅទូទាំងតំបន់ឆ្នេរសមុទ្រ តំបន់ ទន្លេសាប និងតំបន់ ទន្លេមេគង្គ”៕