សម្តេចបវរធិបតី បង្ហាញសង្ឃឹមថា ខេត្តស្វាយរៀងនឹងក្លាយជាបណ្តុំឧស្សាហកម្ម រោងចក្រសហគ្រាស ព្រោះជាទីតាំងភូមិសាស្រ្តល្អ
អត្ថបទ៖ ហ៊ន សុភ័ក្រ
-----
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញសង្ឃឹមថា ខេត្តស្វាយរៀងនាពេលអនាគតនឹងក្លាយជាបណ្តុំឧស្សាហកម្ម កសិ-ឧស្សហកម្ម រោងចក្រ សហគ្រាសជាច្រើន ព្រោះជាទីតាំងភូមិសាស្រ្តល្អ ខណៈដែលរាជរដ្ឋាភិបាលបានខិតខំក៏សាងហេដ្ឋារចនាសម្ព័ន្ធបំរើដល់ការអភិវឌ្ឍជាច្រើន ។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាតក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំថា មិនត្រូវឲ្យខេត្តស្វាយរៀងមានសេដ្ឋកិច្ចខ្មៅទេ (បទល្មើសអនឡាញ)ត្រូវពង្រឹងសន្តិសុខសុវត្ថិភាព ដើម្បីកាន់តែទាក់ទាញបណ្តាវិនិយោគិន។
សម្តេចបវរធិបតី ក៏បានស្នើដល់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សូមជួយទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសនៅខេត្តស្វាយរៀង ៕