ព័ត៌មានជាតិ

ស្អែកនេះព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០នៅខេត្តក្រចេះក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ផ្តើមដំណើរការ

image

ក្រចេះ៖ ថ្ងៃស្អែកនេះព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០នៅខេត្តក្រចេះក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ផ្តើមដំណើរការជាផ្លូវការហេីយដោយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ នេះដែលរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ, ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះ។

តាមរយពពិធីបុណ្យទន្លេនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ អាចចូលរួមកម្សាន្តជាមួយនឹងសកម្មភាពមួយចំនួន ដូចជា សកម្មភាពកីឡា ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ការអុជកាំជ្រួច និងមានការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាមហោស្រពម្ហូបអាហារ។

គួររំលឹកផងដែរថា បុណ្យទន្លេលើកទី១ បានប្រារព្ធឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍសហគមន៍»ដែលមានអ្នកចូលរួមកម្សាន្តជាង ១០ម៉ឺននាក់៕

អត្ថបទ ៖ សារី ណែត