បណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា បានចុះពិនិត្យមើលផ្ទាល់នៅត្រង់យោធាថៃដាក់ទូកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត តំណាងអង្គទូតចំនួន ១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន ២ ទៅទស្សនកិច្ចដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ត្រង់កន្លែងដែលយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីទៅមើលស្ថានភាពរស់នៅជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តប្រមោយ ក្នុងឃុំប្រមោយ ស្រុកវាលវែង។
សូមបញ្ជាក់ថា បណ្តាអង្គទូតទាំងនោះ រួមមាន ប្រ៊ុយណេ រុស្ស៊ី ប៉ាគីស្ថាន មីយ៉ាន់ម៉ា គុយបា ឥណ្ឌា ទីម័រឡេស្តេប្រេស៊ីលឡាវ វៀតណាម តួកគី សហរដ្ឋអាមេរិក ជប៉ុន ចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ក្រៅពីនេះ ក៏មានអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC) និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផងដែរ។
បច្ចុប្បន្ន តំបន់ថ្មដា ត្រូវបានយោធាថៃដាក់ទូកុងតឺន័រ និងបន្លាលួសកាន់កាប់ក្រោយពីមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕