ព័ត៌មានជាតិ

លោកស្រី តាន់ ម៉ាលី ជាសុផារ៉ា បានបរិច្ចាគថវិកាសប្បុរសធម៌ប្រចាំឆ្នាំ២០២៦ ចំនួន ៨០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

image

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦​ ក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងនៃមន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាសប្បុរសធម៌ចំនួន ៨០លានរៀល ពី លោកស្រី តាន់ ម៉ាលី ជាសុផារ៉ា និងក្រុមគ្រួសារ ដែលជាការបរិច្ចាគប្រចាំឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ដើម្បីផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកស្រី​ តាន់ ម៉ាលី ជាសុផារ៉ា និងក្រុមគ្រួសារ ដែលបានគិតគូរ និងនាំយកថវិកាសប្បុរសធម៌ជាបន្តបន្ទាប់ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមជម្រាបថា លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី តាន់ ម៉ាលី ជាសុផារ៉ា ជាសមាជិកស្ថាបនិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបន្តចូលរួមបរិច្ចាគថវិកាជាជាបន្តបន្ទាប់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះសបញ្ជាក់អំពីសទ្ធាទឹកចិត្តដ៏ល្អប្រពៃ ជាពិសេស គឺការគិតគូរដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
លេខទំនាក់ទំនង ៖
📞 061 701 111
📞 010 543 666