ជនជាតិចិន ៣២៧នាក់បន្ថែមទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី២០នាក់) បន្ថែមទៀត ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់នៅកម្ពុជា ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។
ការបណ្តេញចេញជនបរទេសដ៏ច្រេីននេះ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា៕