ព័ត៌មានជាតិ

ស.ស.យ.ក កំពុងរៀបចំព្រឹត្តិការណ៍ ១ ម៉ឺនក្រមារ១ ម៉ឺនសារ ជូនវីរកងទ័ព ខណៈមានយុវជនស្ម័គ្រចិត្ត ៣.២០០នាក់ ចូលរួមរៀបចំ នាឱកាសនគរសង្ក្រាន្ត ឆ្នាំថ្មី

image

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានត្រៀមយុវជនស្ម័គ្រចិត្ត ប្រមាណ ៣ ២០០នាក់ចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលជាការជួបជុំគ្នា ធ្វើសកម្មភាពរួមគ្នាដើម្បីសង្គមជាតិ។ នេះបើតាមប្រសាសន៍លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍ សហ ភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តិការ ណ៍ «នគតសង្ក្រាន្ត»ឆ្នាំ២០២៦។

លោក សុខ សប្បាយណា បញ្ជាក់ទៀតថា ស.ស. យ.ក កំពុងធ្វើការជាមួយក្រសួងទេស ចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្រូបទាញភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅបរទេស ឱ្យមកលេងកម្ពុជា នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ ស.ស.យ.ក បានផ្សារភ្ជាប់ជាមួយវីរកង ទ័ពនិងជនភៀសសឹក រាល់ប្រាក់ចំណេញទទួលបានពីការលក់វត្ថុអនុស្សាវរីយ៍ត្រូវបរិច្ចាគទៅជួរមុខទាំងអស់។

ក្រុមការងារ ស.ស.យ.ក កំពុងរៀបចំព្រឹត្តិការណ៍១ម៉ឺនក្រមារ ១ ម៉ឺន សារ ជូនវីរកងទ័ព។ ក្រុមការងារ ក៏កំពុងវេចខ្ចប់អំបុក នំខ្ញី សម្រាប់ពលរដ្ឋភៀសសឹក ហើយ ក៏នឹងនាំយកពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនពល រដ្ឋភៀសសឹកនៅចុងខែ មីនា នេះផងដែរ។

ដោយឡែករដ្ឋបាលសាលារាជធានីភ្នំពេញបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀង អាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

នាពេលថ្មីៗនេះដែរលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ គឺមិនបានបំភ្លេចវីរកងទ័ពនៅជួរមុខ និងជនភៀសសឹកដែលកំពុងស្ថិតនៅជំរំភៀសសឹកនោះឡើយ ។

ព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំនេះមានរយៈពេល៦ថ្ងៃ គឺពីថ្ងៃទី១៤ដល់ថ្ងៃទី ១៩ខែមេសាឆ្នាំ២០២៦ ក្រោមកិច្ចការ ពារសន្តិសុខ សុវត្ថិភាពយ៉ាងល្អ ដែលរំពឹងថា នឹងមានទេសចរណ៍បរទេស និងប្រជាពលរដ្ឋ ចូលរួមសប្បាយនាឱកាសនោះប្រមាណជិត៣លាននាក់ ។

ព្រឹត្តិការណ៍នគរសង្ក្រានតាមគម្រោងនឹង

ធ្វើនៅតាមទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។

ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាក់លែននៅផ្លូវលេខ ៣០៨និងទី៣ នៅផ្លូវលេខ១៥៥ផ្លូវជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕

អត្ថបទ៖ វង សុភ័ក្ត្រ