បុរសវ័យចំណាស់ម្នាក់បានដេកស្លាប់នៅក្នុងទីតាំងបម្រើសេវាកម្ម ម៉ាស្សា កោសជប់ នៅខេត្តបាត់ដំបង
បាត់ដំបង៖ មានករណីបុរសវ័យចំណាស់ម្នាក់បានដេកស្លាប់នៅក្នុងទីតាំងបម្រើសេវាកម្ម ម៉ាស្សា កោសជប់ មួយកន្លែង បង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៨:៣០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៤០៦ ក្នុងភូមិអូរតាំគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីនេះបានដាក់ការសង្ស័យថា ជាករណីគាំងបេះដូង ដោយមុនពេលកើតហេតុបុរសចំណាស់ខាងលើមានអាការៈមិនសូវស្រួលខ្លួន ក៏បានចូលទៅរកសេវាកម្មនៅកន្លែងកើតហេតុ រួចក៏បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពេលកើតហេតុមន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ៕