កម្លាំងព្រហ្មទណ្ខខណ្ឌទាំង៦ បង្ហាញមុខជនសង្ស័យ ២៧នាក់ ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ៨ករណី
ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ខខណ្ឌទាំង៦ នៅរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យ ២៧នាក់ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ៨ករណី។ ការបង្ហាញមុខក្រុមក្មេងទំនើង និងជនសង្ស័យនេះ ធ្វើឡើងនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សរុបបានបង្ហាញថា ការឃាត់ខ្លួនជនសង្ស័យបទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តឡើងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៦ ឃាត់ខ្លួនមនុស្ស២៧នាក់ (ស្រី៣នាក់) សរុបមាន ៨ករណី ក្នុងនោះមានសារធាតុញៀន ១១នាក់។
បទល្មើសទាំង៨រួមមាន កេីតឡេីងនៅខណ្ឌ៧មករា លួច ២ករណី ឃាត់មនុស្សបាន ២នាក់ មានសារធាតុញៀន។ ខណ្ឌពោធិសែនជ័យ ១ករណី ឃាត់បានម្នាក់ ក្មេងទំនើង។ ខណ្ឌឫស្សីកែវ ២ករណី ឃាត់បាន២នាក់ មានសារធាតុញៀន។ ខណ្ឌបឹងកេងកង ១ករណី ឃាត់បានក្មេងទំនើង ចំនួន ១៣នាក់ (ស្រី៣នាក់)។ ខណ្ឌចំការមន ១ករណី ឃាត់ខ្លួនក្មេងទំនើង៣នាក់ មានសារធាតុញៀនម្នាក់ ។ ខណ្ឌព្រែកព្នៅ ១ករណី ឃាតកម្ម ( ដេញវាយសម្លាប់មនុស្ស ) ឃាត់ខ្លួនមនុស្ស៦នាក់ ជាក្រុមក្មេងទំនើង រហ័សនាម( ក្រុមធីមការ៉ុតស្អុយ KRS ) មានសារធាតុញៀន។
ក្រោយបង្ហាញមុខរួច ជនសង្ស័យទាំង ២៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រដ្ឋ រង្សី