UPDATE: អគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់ នៅទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ដោយប្រើពេល ៣ម៉ោង និងប្រើប្រាស់ស្ម័នដើម្បីទប់ខ្យល់
ភ្នំពេញ៖ ករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរលត់ទាំងស្រុងហើយ ដោយប្រើរយៈពេល ៣ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុង។
អគ្គិភ័យនេះ មន្ត្រីជំនាញបានប្រើសាប៊ូលាយទឹក ប្រើប្រាស់រថយន្តជណ្តើរបាញ់ពីខាងលើ និងការប្រើប្រាស់ស្ម័នកាបូនិក CO2 ដើម្បីទប់ស្កាត់ចរន្តខ្យល់វាយផ្តាច់ចំហេះ ទើបគ្រប់គ្រងរលត់ទាំងស្រុង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ២០៥ កែង២៩៦ មូលដ្ឋាន។ ចំពោះមូលហេតុនៃការឆាបឆេះនេះ មន្ត្រីជំនាញកំពុងរកមូលហេតុ៕
ដោយ៖ រដ្ឋ រង្សី