ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រដល់ក្រុមហ៊ុនទាំអស់​ ដែលគោរពនូវការវិនិយោគស្អាត ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីជ័យជំម្នះរួម

image

ភ្នំពេញ៖​ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ បន្តគោរពនូវការវិនិយោគស្អាត ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីជ័យជំម្នះរួម។ 

លោក អ៊ាង សុផល្លែត​ លេីកឡេីងដូចនេះក្នុងឱកាសទទួលជួប សម្តែងការគួរសមជាមួយសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group) ដែលដឹកនាំដោយលោក Le Thanh Hung អគ្គនាយក VRG និងសមាជិកចំនួន ១៦ក្រុមហ៊ុន នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោក​ អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគនៅពេលមានភាពស្អាត ក៏ទទួលបានការរីកចម្រើន និងធានាបាននូវការការពារសុខភាពសាធារណៈ និងបរិស្ថានជាតិ ឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា៕