ព័ត៌មានជាតិ

ក្រសួងព័ត៌មាន សម្រេចលុបសុពលភាពបណ្ណសម្គាល់ព័ត៌មាន លើអ្នកព័ត៌មានម្នាក់ ដែលប្រើឈ្មោះអ្នកកាសែត ទៅសុំលុយម្ចាស់សិប្បកម្មទឹកកកមួយកន្លែងនៅខេត្តកំពង់ឆ្នាំង

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានសម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មានចំពោះ បុគ្គលឈ្មោះ កៅ ពិសិដ្ឋ មិនអនុញ្ញាតឲ្យប្រកបអាជីពជាអ្នកសារព័ត៌មានតទៅទៀតនោះទេ បន្ទប់ពីបុគ្គលរូបនេះបានប្រើឈ្មោះជាអ្នកកាសែតទៅទារលុយពីម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាឲ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ប្រាប់ម្ចាស់អង្គភាព នៃសារព័ត៌មាននេះ ត្រូវណែនាំដល់បុគ្គលិក និងអ្នកយកព័ត៌មានរបស់ខ្លួនឲ្យគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដើម្បីបញ្ចៀសរាល់សកម្មភាពទាំងឡាយប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃ នៃអ្នកសារព័ត៌មាន ផងដែរ៕