អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងជាផ្លែផ្កាណាមួយឡើយ
អ៊ីស្លាម៉ាបាដ, ប៉ាគីស្ថាន៖ អនុប្រធានាធិបតីអាម៉េរិក លោក JD Vance នៅថ្ងៃអាទិត្យនេះ បានថ្លែងថា ការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ បានបញ្ចប់ទៅវិញដោយគ្មានលទ្ធផលផ្លែផ្កា ឬកិច្ចព្រមព្រៀងអ្វីទាំងអស់។ មូលហេតុដោយសារតែភាគីអ៊ីរ៉ង់ បានបដិសេធមិនព្រមទទួលយកលក្ខខណ្ឌរបស់អាម៉េរិក ដែលតម្រូវឱ្យពួកគេបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ ។
លោក Vance បញ្ជាក់ថា ការចរចាដ៏តានតឹងនេះ បានអូសបន្លាយពេលរហូតដល់ ២១ ម៉ោង។ ក្នុងអំឡុងនោះ លោកបានទាក់ទងជាប់ជានិច្ចជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅក្នុងរដ្ឋបាលរបស់លោក ដើម្បីពិភាក្សាលើការសម្រេចចិត្តផ្សេងៗ ។
ការពិតដ៏សាមញ្ញនោះ គឺថា យើងចង់ឃើញការប្ដេជ្ញាចិត្តដ៏ច្បាស់លាស់មួយពីពួកគេ (អ៊ីរ៉ង់) ថាពួកគេនឹងមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ហើយក៏មិនព្យាយាមរកឧបករណ៍ទាំងឡាយណាដែលអនុញ្ញាតឱ្យពួកគេអាចផលិតអាវុធនុយក្លេអ៊ែរបានយ៉ាងឆាប់រហ័សនោះដែរ ៕
ប្រភព៖ VIORY/ CNA | (Chip Somodevilla / Getty)/ (REUTERS/Asim Hafeez)/ (JDVance/mb_ghalibaf)