សង្គម

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្ដីអភិរម្យសោមនស្សរីករាយ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំង អស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត គោរពទូលថ្វាយនូវ ព្រះពរជ័យ បវរសួ ស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលប្រព្រឹត្តនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសបវរមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមគោរពស្ងប់ស្ញែង និងចងចាំជានិច្ច ចំពោះព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះអង្គ ក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រ តាមរយៈ ព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយព្រះគុណធម៌ និងការយកព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ចំពោះស្ថានភាពជីវភាព សុខទុក្ខរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់ទេវតា ឆ្នាំថ្មី ព្រះនាម រាក្យសាទេវី និង ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាការពារ និងប្រោះព្រំ ថ្វាយចំពោះ សម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត និងសូម ព្រះអង្គ ទ្រង់សមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។”