អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាសិរីសួរស្តីមហាប្រសើរ ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលប្រព្រឹត្តនៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំង ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវក្តីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ ចូលរួមជូននូវសព្ទសាធុការពរជ័យ បវរ បវរសួស្តី សេរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ យ៉ាង និងសូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ សូមប្រកបដោយសុខភាពបរិបូរណ៍ បញ្ញាញាណ ភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស ម្រេចបាននូវសមិទ្ធិផលថ្មីៗធំធេងថែមទៀត។
យើងខ្ញុំទាំងអស់ តែងតែនឹកឃើញ និងចងចាំជានិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត និងសកម្មភាពស្នេហាជាតិ និងប្រជាជនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលជានិច្ចកាលតែងយកអស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន កន្លងមក សម្រាប់ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងអភិវឌ្ឍមាតុភូមិជាទីស្នេហានៃយើង ឱ្យមានការរីកចម្រើន ដែលធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាពស្ថិរភាព និងមានជីវភាពសម្បូរសប្បាយរុងរឿង។
យើងទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមប្រោះព្រំប្រសិទ្ធពរជ័យ ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។”