អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតជូនពរសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាដ៏នក្ខត្តឫក្សថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយ ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលប្រព្រឹត្តនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបូជាកម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានចូលរួមក្នុងចលនាសង្គ្រោះ ជាតិឱ្យឆ្លងផុតពីគ្រោះធម្មជាតិគ្រោះមហន្តរាយ និងគ្រោះទុរ្ភិក្ស ជាពិសេសក្នុងពេលកន្លងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន យកអស់ពីសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជួយសង្គ្រោះបានទាន់ពេលវេលាចំពោះ ចាស់ជរាគ្មានទីពឹង ទុរគតជន កុមារកំព្រា ជនគថ្លង់ យុទ្ធជនរបួស ជនពិការ និងជនរងគ្រោះទូទាំងប្រទេស។
ជាថ្មីម្តងទៀត នាឱកាសពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តរ៍។”