អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតជូនពរសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាបរវសួរស្តី ប្រកបដោយសិរីមង្គលមហាប្រសើរ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលប្រព្រឹត្តនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតសម្តែងនូវគារវកិច្ច និងគោររពជូនពរយ៉ាងស្មោះស្ម័គ្រ គោរពជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយបញ្ញា ញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួល បាននូវសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀត។
ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវសាលនេះ យើងខ្ញុំទាំងអស់ សូមគោរពសម្តែងនូវការដឹងគុណ និងគោរពសរសើរស្ងប់ស្ញែងបំផុតប្រកបដោយមោទនកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានយក អស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណ ប្រកបដោយគតិតបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាជាទីស្នេហានៃយើង ឱ្យទទួលបាននូវសមិទ្ធផលជាតិធំធេងកាត់ថ្លៃមិនបាន ក្នុងការទទួលបាននូវសុខសន្តិសុខភាពពេញលេញ ជំរុញនូវការអភិវឌ្ឍន៍ប្រទេសឱ្យបន្តរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ និងលើកស្ទួយវិស័យឯកជន កៀរគរ ការវិនិយោគ ដែលធ្វើឲ្យជាតិមាតុភូមិ មានភាពសម្បូរសប្បាយ រីកចម្រើនឥតឈប់ឈរ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំង ទទួលបាននូវកិត្យានុភាពជាតិល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។
ជាថ្មីម្តងទៀត នាឱកាសពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួងឧទ្ទិសដល់ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឫទ្ធិបារមី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូម ព្រះអង្គតាមជួយថែរក្សា ការពារ អភិបាលគ្រងរក្សាប្រោះព្រំ និង ប្រសិទ្ធពរ បវរមហាប្រសើរជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។”