អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរជូនពរសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតជូនពរសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាដ៏ប្រសើថ្លៃថ្លា ជ័យមង្គលាភិរម្យ ពោរពេញដោយសោមនស្សរីករាយ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលប្រព្រឹត្តនៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវសេចក្តីសោមន្សរីករាយដោយស្មោះអស់ពីដួងចិត្ត និងជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរគ្រប់យ៉ាងជូនដល់សម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា សូម ប្រកបដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលមាំមួនខ្លាំងក្លា សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំរដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធិផលជោគជ័យថ្មីៗថែមទៀត។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ក្នុងការចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងស្ថាប័ន ការលើកម្ពស់ជីវភាពរស់នៅប្រជាជន និងការកសាងសមិទ្ធិ ផលសង្គមយ៉ាងច្រើនសម្រាប់ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ រួមចំណែកស្តារ និងអភិវឌ្ឍមាតុភូមិជាទីស្នេហានៃយើង ឲ្យមានការរីកចម្រើនជឿនលឿនថ្កុំថ្កើងរុងរឿងយ៉ាងឆាប់រហ័សតរៀងទៅ។
ជាថ្មីម្តងទៀត នាឱកាសពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។”