សង្គម

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតជូនពរសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា (TYDA) និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាសិរីសួរស្តីមហាប្រសើរ ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលប្រព្រឹត្តនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅព្រមជាមួយអំណរសាទរ និងប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរគោរពជូនចំពោះលោកជំទាវបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅគោរពជូនចំពោះ លោកជំទាវបណ្ឌិត ដែលជាកុលធីតាខ្មែរដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី បំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងចលនាកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការបំពេញនូវបេសកកម្មមនុស្សធម៌ សប្បុរសធម៌ និងកិច្ចការសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ សំដៅការលើកកម្ពស់សិទ្ធិនារី កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត នាឱកាសពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង ដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមប្រោះព្រំប្រសិទ្ធពរជ័យ គោរពជូន លោកជំទាវបណ្ឌិត និងសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។”