លោកអភិសន្តិបណ្ឌិត ស សុខា សម្ពោធផ្ទាំងគំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំង នៅក្រុងព្រៃវែង
ព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសម្ពោធផ្ទាំងគំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំង នារោងតម្កល់ទូក ង "កម្ពោជិកបុត្តាខេមរាតរី" នៅបរិវេណចុងប៉ម ក្រុងព្រៃវែង ដោយមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី ជុន បូរ៉ានី។
នាឱកាសនោះផងដែរ លោកអភិសន្តិបណ្ឌិត មានប្រសាសន៍លើកឡើងថា តាមរយៈស្នាដៃសិល្បៈគំនូរទាំងនេះ នឹងជួយបំផុសស្មារតីប្រជាពលរដ្ឋនៅខេត្តព្រៃវែង ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញមកទស្សនាសិល្បៈគំនូរទាំង០៤ផ្ទាំងនេះ បានឃើញ និងចងចាំនូវទង្វើឈ្លានពានរបស់កងកម្លាំងយោធានៃប្រទេសថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់ព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ៖ តែ ផានិត