សង្គម

ស្នងការនគរបាលខេត្តក្រចេះ បានប្រគល់ម៉ូតូអគ្គិសនី ២០គ្រឿង ដល់អធិការស្រុកក្រុង និងផែនការងារជំនាញខេត្ត ដែលជាអំណោយ របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា

image


ក្រចេះ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានប្រគល់ ម៉ូតូអគ្គិសនី ដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ផែនការងារជំនាញ និងអធិការដ្ឋាននគរបាលស្រុក ក្រុង សម្រាប់យកទៅប្រើប្រាស់បំពេញភារកិច្ចការងា ។

ពិធីប្រគល់ម៉ូតូអគ្គិសនីនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះ តាមបណ្ដាលក្រុង ស្រុក និមួយៗទទួលបានម៉ូតូ ចំនួន ២គ្រឿង និងផែនការងារជំនាញខេត្ត ៦ គ្រឿង។ ទាំងនេះ ជាមធ្យោបាយបន្ថែមសម្រាប់កងកម្លាំងនគរបាលខេត្ត បំពេញភារកិច្ចការងារបម្រើពលរដ្ឋ និងពិសេសបំពេញភារកិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ។

គូបញ្ជាក់បន្ថែមថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានរៀបចំកម្លាំងដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលដើរលេងកម្សាន្ត តាមបណ្ដើររមណីយដ្ឋាន និងទីវត្តអារាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះផងដែរ ៕

អត្ថបទ៖ សារី ណែត