ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង២៣ម៉ឺននាក់
បាត់ដំបង ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកទស្សនាកម្សាន្តសប្បាយ តាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានចំនួនសរុប ២៣៩,៤៣៩នាក់ ។
លោក ហម អរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ក៏ដូចជាដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕
ដោយ ៖ ឡាច សុគន្ធាវី