ភ្លៀងកក់ខែមួយមេធំ លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យរំលំផ្ទះពលរដ្ឋមួយខ្នងរាបដល់ដី ខណៈ២៤ខ្នងផ្ទះប៉ើងដំបូល នៅខេត្តត្បូង ឃ្មុំ
ត្បូងឃ្មុំ៖ ភ្លៀងកក់ខែមួយមេធំ លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យរំលំផ្ទះប្រជាពលរដ្ឋមួយខ្នង រាបដល់ដី នៅសល់តែជើងសសរ និងជណ្ដើរ ខណៈប៉ើងដំបូល ២៤ខ្នងផ្ទះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចូលឆ្នាំទី២ វេលាម៉ោងប្រម៉ាណជា ១៥ ទៅម៉ោង ១៦រសៀល ស្ថិតនៅភូមិកន្លែងចក ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
លោកវរ:សេនីយ៍ឯក វង្ស សុភី អធិការស្រុកអូរាំងឳ បានឲ្យដឹង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ស្រាំ គ្រាង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ផ្ទះទំហំ ៨ × ៩ សង់ពីឈើប្រក់ក្បឿង បានដួលរាបដល់ដី សង្កត់លើម៉ូតូចំនួន ៤គ្រឿងខូច ខាតស្រាល និងកង់អាគុយ ១គ្រឿងខូចខាតទាំងស្រុង។ តែករណីរលំផ្ទះប្រជាពលរដ្ឋនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។
យោងតាមរបាយការណ៍របស់ លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឳ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំមៀន រងផលប៉ះពាល់ចំនួន ២៣ខ្នងផ្ទះ និងនៅក្នុងឃុំអំពិលតាពកចំនួន ១ខ្នងផ្ទះ សរុប ២៤ខ្នងផ្ទះ ក្នុងនោះដួលរាបដល់ដី ១ខ្នងផ្ទះ៕
ដោយ៖ សុខ ផន