ចាប់ខ្លួនជនសង្ស័យ ៤នាក់ បញ្ជូនទៅតុលាកាខេត្តស្វាយរៀង ពាក់ព័ន្ធរណីកាប់ប្លន់យកម៉ូតូ
ស្វាយរៀង៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបាន ពាក្យ បណ្ដឹង ពី ប្រជាពលរដ្ឋ ថាមានមនុស្ស១ក្រុម មិន ស្គាល់ អត្តសញ្ញាណ បាន ធ្វើ សកម្មភាព ក លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក ដោយ អនុវត្ត តាម បទ បញ្ជា ដ៏ ម៉ឺងម៉ាត់ ពី នាយ ឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការ នគរបាល ជាតិ និង ដឹកនាំ បញ្ជា ផ្ទាល់ ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃ ទី ១៥ ខែ មេសា ឆ្នាំ ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុក ស្វាយទាប សហការ ជាមួយ កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក កំពង់រោទិ៍ និង កម្លាំង អធិការ ដ្ឋាន នគរបាល ក្រុង បាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ២គ្រឿង) និងកាំ បិត ៣ដេីម។
បច្ចុប្បន្នជន សង្ស័យ រួម ទាំង វត្ថុ តាង ត្រូវបានសមត្ថកិច្ចជំនាញកសាង សំណុំ រឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ មិន ភក្តី