នារីទំនើងវ័យក្មេង២ក្រុម បើកឆាកប្រយុទ្ធគ្នាក្នុងព្រឹត្តិការណ៍សង្ក្រាន្តទី២ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នគរបាលខេត្ត បានឃាត់ខ្លួនក្រុមនារីក្មេងទំនើង ចំនួន ២ក្រុម ដែលបានប្រតាយប្រតប់គ្នា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងករណីនេះបន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនមនុស្ស២ក្រុម ចំនួន៧នាក់ មកកាន់ស្នងការដ្ឋាននគរបាកខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ។ ពួកគាត់បានឆ្លើយសារភាពថា ពិតជាបានប្រតាយប្រតបគ្នា នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពិតមែន។
ដោយមានចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការ បានឲ្យសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ និងបានក្រុមគ្រួសារ មកធានាឲ្យត្រលប់ទៅផ្ទះវិញ៕