សង្គម

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី មានអ្នកដំណើរស្លាប់ ១៧នាក់ កើន៩នាក់ ធៀបឆ្នាំ២០២៥

image


ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ១៧នាក់ និងរបួសធ្ងន់ស្រាល ៤៥នាក់។ នេះបើតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបញ្ជាក់ថា បើធៀបនឹងឆ្នាំមុន ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣ករណី ប៉ុន្តែអ្នកស្លាប់កើនឡើង៩នាក់ និងអ្នករបួសកើនឡើង២នាក់។ ចំពោះមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់។

អ្នកនាំពាក្យបានរម្លឹកដល់អ្នកដំណើរទាំងអស់ ពិសេសពេលវិលត្រលប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗ ត្រូវបើកបរគោរពច្បាប់ និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕