ស្ត្រីជនជាតិវៀតណាម៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន សង្ស័យធ្វើសកម្មភាពលួចទូរសព្ទពលរដ្ឋដើរលេងកម្សាន្តនគរសង្រ្កាន្តទួលទំពូង
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងបទល្មើស លួច (លួចទូរសព្ទដៃ) នៅ ក្នុងកម្មវិធីនគរសង្រ្កាន ទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ CHU THI CHIEN ភេទស្រី អាយ៦៩ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរគ្មាន កាន់លិខិតឆ្លងដែនលេខ E03786780 (គ្មានសារធាតុញៀន), ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់ នៅផ្ទះជួល មិនស្គាល់ទីតាំង គ្មានមុខរបរ កាន់លិខិតឆ្លងដែនលេខ N1577750 (គ្មានសារធាតុញៀន), ឈ្មោះ TRAN THI THAO ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង គ្មានមុខរបរ កាន់លិខិតឆ្លងដែនលេខ C8438511 (គ្មានសារធាតុញៀន), ឈ្មោះ KIM THI LIEU ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង គ្មានមុខរបរ កាន់លិខិតឆ្លងដែនលេខ C8460685 (គ្មានសារធាតុញៀន)។
វត្ថុតាងចាប់យក រួមមាន កាបូបស្ពាយពីក្រោយ១ ពណ៌ខ្មៅ, ទូរសព្ទដៃចម្រុះម៉ាកចំនួន ១៧គ្រឿង និងក្រដាស់អាលុយម៉ីញ៉ូម៤សន្លឹក។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕