សង្គម

រយៈពេល ៣ថ្ងៃភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋ ចូលរួមកម្មវិធីសង្ក្រាន្តស្វាយរៀង ជាង ៤០ម៉ឺននាក់

image


ស្វាយរៀង៖ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ខេត្តស្វាយរៀង មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្ត តាមគោលដៅទេសចរសំខាន់ៗក្នុងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួន ៤០៧,៩៦៩នាក់ ក្នុងនោះ ក៏មានភ្ញៀវបរទេសមួយចំនួនផងដែរ។

បើយោងតាមមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានបញ្ជាក់ថា ក្នុងឱកាសពិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦)  ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១០០,៨៣៩នាក់ ក្នុងនោះបរទេសចំនួន៨៥នាក់។

មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងទៀតថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចមេរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១២០,៥៤០នាក់ ក្នុងនោះ បរទេសចំនួន ២៥០នាក់។

សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ដែលជាថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្ត នៅតាមគោលដៅទេសចរសំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១៨៦,៥៩០នាក់ ក្នុងនោះ បរទេសចំនួន ៣៩០នាក់៕

អត្តបទ៖ មិន ភក្តី