សង្គម

គណៈកម្មាធិការរណសិរ្សខេត្តរតនគិរី និងខេត្តក្វាងងាយ នៃប្រទេសវៀតណាម នឹងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ដំណាក់កាលឆ្នាំ២០២៦-២០៣០

image


រតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារ និងឯកសារពាក់ព័ន្ធ សម្រាប់ចុះហត្ថលេខា នៅខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ លោក នឹងដឹកនាំគណ:ប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃកំណត់ហេតុកិច្ចសហប្រតិបត្តិការការងាររណសិរ្ស ដំណាក់កាលឆ្នាំ២០១៩-២០២៤ និងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៦-២០៣០ រវាងគណៈកម្មាធិការរណសិរ្សខេត្ត
រតនគិរី និងខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទ ៖ ប៉េស សារី