ACUនឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ រួមនឹងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅរសៀលនេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត នឹងបញ្ជូនទៅតុលាការ នៅវេលាម៉ោង ៤:៣០រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត ត្រូវបានឃាត់ខ្លួនុំកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕