សង្គម

សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ឃាត់មនុស្សជាង ៣០០នាក់

image


បន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើស Online Scams ២កន្លែង នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយចាប់ខ្លួនមនុស្សជាង ៣០០នាក់ ដែលភាគច្រើនជនបរទេស។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជន។ ក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនមនុស្សជាង ៣០០នាក់ និងរកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ៕