សង្គម

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សា មន្ត្រីរាជការជុំវិញខេត្តត្បូងឃ្មុំ ប្រមាណ១ពាន់នាក់

image


ត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សា មន្ត្រីរាជការជុំវិញខេត្តត្បូងឃ្មុំ ប្រមាណ១ពាន់នាក់ នៅមន្ទីរបក្សស្រុកត្បូងឃ្មុំ។

ត្បូងឃ្មុំ ជាខេត្តទី២ហើយ ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ទាប់ពីខេត្ដកំពង់ចាម ដែលនេះជាដំណេីរឆ្ពោះទៅរកមូលដ្ឋាន សម្រាប់ការត្រៀមរៀបចំធ្វេីដំណេីរទៅកាន់ការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២៧ខាងមុខ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៨ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ គឺជា ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ស្របជាមួយគ្នាសម្ដេចតេជោ ហ៊ុន សែន ក៏បានកេីតសរសេីរ នូវសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្ដត្បូងឃ្មុំសម្រេចបាន និងការគ្រប់គ្រង់បម្រេីសេវាសាធារណៈ ជូនប្រជាលរដ្ឋបានយ៉ាងល្អប្រសេីរ ។

គោលបំណងសំខាន់មួយទៀត នៃការចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមរយៈជំនួបនេះ សម្តេចបានណែនាំ និងដាក់ចេញនូវគោលការណ៍ ក៏ដូចជាផែនការមួយចំនួន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម