សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋមិនត្រូវការចំណេញពីពលរដ្ឋទេ មានតែរកវិធី និងរូបមន្តដើម្បីផ្តល់ផល់ប្រយោជន៍ជូនប្រជាជន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រដ្ឋមិនត្រូវការចំណេញពីពលរដ្ឋទេ មានតែរកវិធី និងរូបមន្តដើម្បីផ្តល់ផល់ប្រយោជន៍ជូនប្រជាជន ។ ជាក់ស្តែងការផ្តល់ជូនរបបសន្តិសុខសង្គម (ប.ស.ស) គឺស្មើនឹងការធានារាប់រងផ្នែកសុខភាព ជួយការចំណាយក្នុងហោប៉ៅរបស់ពលរដ្ឋលើការព្យាបាលសុខភាព "។នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៦។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា "គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦, ចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជីក្នុងរបបសន្តិសុខសង្គម (ប.ស.ស.)ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត បានកើនដល់ ៣,៦៤ លាន នាក់, ស្មើនឹង ២០,៦៨%, នៃចំនួនប្រជាពលរដ្ឋសរុប, ក្នុងនោះ មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជ ការ និង អតីតយុទ្ធជន ចំនួន ៥២ ម៉ឺននាក់; កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ចំនួន ២,២ លាននាក់; និង បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ជាង ៩២ ម៉ឺននាក់"៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត