សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពង្រឹងលើការបង្រ្កាបក្មេងទំនើង និងសិក្សាមើលដើម្បីដាក់វិន័យលើក្មេងទំនើង ឲ្យទៅជួយធ្វើលេណដ្ឋានជូនកងទ័ពនៅព្រំដែន

image


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យកំលាំងសមត្ថកិច្ចពង្រឹងលើការបង្រ្កាបក្មេងទំនើង ខណៈដែលក្មេងទំនើងបានកំពុងកើនឡើង។ សម្តេចធិបតីបានឲ្យអ្នកពាក់ព័ន្ធសិក្សាមើល ដើម្បីដាក់វិន័យក្មេងទំនើង ឲ្យក្មេងទំនើងទៅជួយធ្វើលេណដ្ឋានជូនកងទ័ពនៅព្រំដែន ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៦។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាដល់បណ្ដាគណៈបញ្ជាឯកភាពរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធានការតឹងរឹងលើការបង្ក្រាបក្មេងទំនើង និងសិក្សាផ្នែកច្បាប់លើការចង់កាតព្វកិច្ចចំពោះឪពុកម្ដាយ និងអ្នកអាណាព្យាបាលត្រូវទទួលខុសត្រូវលើរឿងនេះដែរ ខណៈក្មេងទំនើងមួយចំនួនជាកូនមន្រ្ដី ឬអ្នកធំ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត