សង្គម

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងនារី២នាក់រងរបួសធ្ងន់ស្រាល នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

image


ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗ និងនារី២នាក់ បានរងរបួសធ្ងន់ស្រាល នៅវេលាម៉ោង ៣:២០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងករណីនេះ គូដណ្តឹង១មួយគូ រ បានជិះម៉ូតូ ឌុបគ្នា ម៉ាក Beat ពណ៌ស ពាក់ផ្លាកលេខ កំពត 1U-8437 ដោយធ្វេីដំណេីរក្នុងទិសដៅពីត្បូងមកជេីង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាននារីម្នាក់កំពុងជិះម៉ូតូ Beat ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LE-1309 បត់ឆ្លងផ្លូវ ធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងរអិលដួល អូសផ្លូវ។ ភ្លាមៗនោះក៏មានរថយន្ត ១គ្រឿងទៀត ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2B-4171 ធ្វេីដំណេីរមកពីក្រោយ ក៏បានកិនពីលេីខាងបុរសដែលជាគូដណ្តឹងបណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកខាងស្រីបានរងរបួសស្រាល ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅដល់ទីតាំង ធ្វើការវាស់វែង និងយានយន្តគ្រោះថ្នាក់ខាងលើទៅរក្សាទុកនៅការិយាល័យចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសពត្រូវបានមន្ត្រីជំនាញ ប្រគល់ជូនក្រុមគ្រួសារ៕

ដោយ៖ រដ្ឋ រង្សី