សង្គម

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តត្រួតពិនិត្យរាល់ទីតាំងមានជនបរទេសស្នាក់នៅ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

image


តាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តត្រួតពិនិត្យរាល់ទីតាំងមានជនបរទេសស្នាក់នៅ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ការណែនាំនេះ បានធ្វើឡើង ក្នុងឱកាសដែលលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល ក្រុងដូនកែវ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា “សូមអាជ្ញាធរមូលដ្ឋាន ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលរាល់ទីតាំងមានជនបរទេសស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ ឬកុំឱ្យកើតមានឡើងការឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅមូលដ្ឋានខេត្តតាកែវ ជាដាច់ខាត។”

សូមបញ្ជាក់ថា លោក គិន ភក្តី ត្រូវបានផ្ទេរពីអភិបាលស្រុកកោះអណ្ដែត ឲ្យកាន់មុខតំណែងជាអភិបាលស្រុកព្រៃកប្បាស ជំនួសលោក ឌឹម គឹមសាន ដែលត្រូវបានផ្ទេរឲ្យកាន់មុខតំណែងជាអភិបាលក្រុងដូនកែវ៕

ដោយ៖ ឌិន សុខស៊ីថា